របររកស៊ីលក់ខោអាវទ្រនាប់មួយទឹកតាមអនឡាញ កំពុងពេញនិយមនៅសិង្ហបុរី

សិង្ហបុរី៖ ថ្មីៗនេះប្រទេសសិង្ហបុរី នារីៗមួយចំនួនបានត្រូវគេប្រទះឃើញ បើករបររកស៊ីតាមអនឡាញ ដោយពួកគេទាំងនោះលក់ខោក្នុងអាវក្នុង ដែលប្រើប្រាស់រួចហើយ តែអ្នកដែលទិញគឺនៅតែមាន ហើយលក់បានរហូត។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នេះគឺជាការរកលុយបន្ថែមទុកចាយពេលទំនេរ។several-girls-found-selling-used-freshly-soiled-panties-on-social-media-world-of-buzz-5
គេបានធ្វើការសាកសួរដល់អ្នកលក់ខោក្នុងអាវក្នុងទាំងនោះ ហើយគេបានប្រាប់ថា របស់របរទាំងអស់នោះគឺគេគិតតម្លៃទៅតាមចំនួនដង ដែលធ្លាប់បានប្រើ។ របស់ខ្លះប្រើយូរដែរអញ្ចឹងទៅគេដាក់លក់ ២០ដុល្លារទៅ ឯរបស់រាងថ្មីប្រើទើបបាន ២ដងអីគេដាក់លក់ ៧០ដុល្លារអីទៅ ហើយគេត្រូវគិតទៅតាមប្រភេទអាវក្នុងខោក្នុងទាំងនោះថែមទៀតផង។
អ្នកលក់ទាំងនោះបានបន្តថា គេមិនចុះទៅជួបផ្ទាល់ដោយយកអីវ៉ាន់នោះឲ្យអតិថិជនទេ គេឲ្យអតិថិជនផ្ញើលុយចូលកុងធនាគារ ហើយទើបគេខ្ចប់របស់នោះឲ្យគេយកទៅឲ្យតាមអាស័យដ្ឋានរបស់អ្នកទិញ។ យ៉ាងណាមិញ អ្នកទិញខ្លះចង់ជួបអ្នកលក់ផ្ទាល់នៅខាងក្រៅ តែអ្នកលក់ទាំងនោះថា ទាល់តែបង់លុយថែមទើបជួបនៅខាងក្រៅបាន។
ប្រភពៈhttp://www.khmer-note.com/news/160843Screen Shot 2016-08-29 at 10.05.31 AM

No comments

Powered by Blogger.