មនុស្សម្នាផ្អើលប្រជ្រៀតគ្នាទិញខ្យល់បរិសុទ្ធច្រកថង់ដូចទិញនំលោកខែ!

មនុស្សម្នារាប់ពាន់នាក់នាំគ្នាផ្អើលសម្រុកទិញខ្យល់បរិសុទ្ធជាច្រើនដែលត្រូវបានគេច្រកថង់យកមកដាក់លក់ព្រោងព្រាតនៅផ្សារទំនើប Xi’an ប្រទេសចិន ដែលមានតម្លែក្នុង ១ ថង់ត្រឹមតែ ១ យ័នប៉ុណ្ណោះ ។ ការដាក់លក់នេះ ក្រោយពីមានប្រភពព័ត៌មានមួយបានបែកធ្លាយថា ប្រទេសចិនទទួលឥទ្ធិពលពីការបំពុលខ្យល់អាកាសច្រើនហួសហេតុ ពិសេសគឺតំបន់ Xi’an នេះតែម្តង ។ មូលហេតុដែលធ្វើឱ្យប្រជាជនចិននាំគ្នាបាក់ទៅទិញខ្យល់បរិសុទ្ធនេះ ដោយសារកាលពី ឆ្នាំ២០១៥ ប្រជាជនចិនប្រមាណជា៣លាននាក់បានស្លាប់បាត់បង់ជីវិត និង ប្រមាណជា ៤លាននាក់ ផ្សេងទៀតកើតមានជម្ងឺមហារីកសួតក៏ព្រោះតែស្រូបយកខ្យល់កខ្វក់មិនបរិសុទ្ធ ។

បន្ថែមពីលើនោះបញ្ហាកង្វះខ្យល់បរិសុទ្ធនេះ ក៏បានកើតឡើងផងដែរនៅបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសអូស្ត្រាលី និង ប្រទេសកាណាដាជាដើម ដែលជាហេតុជម្រុញឱ្យសហគ្រាសមួយចំនួនធំផលិតខ្យល់បរិសុទ្ធដែលមានអុកស៊ីសែនគ្រប់គ្រាន់ និងមិនមានជាតិពុល ឬក៏មេរោគអ្វីឡើងក្នុងគោលបំណងថែរក្សាសុខភាពប្រជាជនរបស់គេ ៕






No comments

Powered by Blogger.