អីយ៉ា… ឆន សុវណ្ណរាជ ធ្វើទង្វើដល់ម្ល៉ឹងចំពោះ ឱក សុគន្ធកញ្ញា !


រូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាសពីរដួងគឺលោក ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ពេលនេះកំពុងល្បីសុសសាយ និង ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចែករំលែកមើលបន្តគ្នាព្រោងព្រាត ព្រោះតែក្នុងរូបភាពនោះគេឃើញសកម្មភាពជាសុភាពបុរសរបស់លោក ឆន សុវណ្ណរាជ ធ្វើចំពោះ ឱក សុគន្ធកញ្ញា ដែលធ្វើឱ្យមហាជនរំភើបចិត្តជំនួស ឱក សុគន្ធកញ្ញា ក្រៃលែង ។


khom-24-10-2016-05រូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាសពីរដួងគឺលោក ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ពេលនេះកំពុងល្បីសុសសាយ និង ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចែករំលែកមើលបន្តគ្នាព្រោងព្រាត ព្រោះតែក្នុងរូបភាពនោះគេឃើញសកម្មភាពជាសុភាពបុរសរបស់លោក ឆន សុវណ្ណរាជ ធ្វើចំពោះ ឱក សុគន្ធកញ្ញា ដែលធ្វើឱ្យមហាជនរំភើបចិត្តជំនួស ឱក សុគន្ធកញ្ញា ក្រៃលែង ។


ក្នុងរូបភាពនោះបានបង្ហាញឱ្យមហាជនឃើញថា លោក ឆន សុវណ្ណរាជ ពិតជាសុភាពបុរសមែន ព្រោះលោកកំពុងតែបង្ហាញពីទឹកចិត្តដ៏ពិសេសមួយចំពោះតារាចម្រៀងរួមអាជីព ឱក សុគន្ធកញ្ញា ដោយលោកបានជួយសម្រួលកន្លែងអង្គុយដល់ ឱក សុគន្ធកញ្ញា ។ បើងាកមក ឱក សុគន្ធកញ្ញា ឯណេះវិញ តាមរូបភាពនេះនាងហាក់ដូចជារំភើបចិត្ត និង អៀនយ៉ាងខ្លាំងចំពោះទង្វើរបស់មិត្តរួមអាជីពម្នាក់នេះ ដោយនាងញញឹមបិទមាត់មិនជិតឡើយ ។


ចំពោះទង្វើនេះដែរ មហាជនបានចាត់ទុកថាមានន័យបំផុតសម្រាប់ ឱក សុគន្ធកញ្ញា ហើយសម្រាប់បណ្តាអ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ វិញតែងតែទទូចចង់ឱ្យតារាក្នុងដួងចិត្តទាំងពីរដួងនេះក្លាយជាគូស្នេហ៍នឹងគ្នាខ្លាំងណាស់ ។


ចង់ដឹងថាសកម្មភាពជាសុភាពបុរសរបស់លោក ឆន សុវណ្ណរាជ មានចំពោះ ឱក សុគន្ធកញ្ញា បែបណា សូមទស្សនារូបភាពនេះ ៖                                                                   










ប្រភព :https://www.pmhotnews.com/2016/10/24/87619.html/

No comments

Powered by Blogger.