ហាងគ្រឿងអលង្ការទាក់ទាញអតិថិជនដោយបុគ្គលិកនារីស្រាត
ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ០៩:០៩ (28-09-2016 09:09)
«Daily Star» ផ្សាយកាលពីពេល ថ្មីៗកន្លងមកថា បណ្តាអតិថិជននៅប្រទេសចិនចម្លែកភ្នែកចំពោះហាងលក់គ្រឿងអលង្ការមួយដែលវិធីសាស្ត្រលក់ទាក់ទាញអតិថិជនដោយឱ្យបុគ្គលិកនារីស្រាតបង្ហាញសម្រស់រាងកាយធម្មជាតិ ។ វីដេអូឃ្លីបបង្ហាញហាងមួយនោះបុគ្គលិកជានារីអត់ពាក់អាវបង្ហាញសម្រស់សុដន់ដែលគូររូបពេជ្របិទពីលើក្បាលសុដន់។ នារីបុគ្គលិកម្នាក់ហាក់បង្ហាញការខ្មាសអៀន ដោយអោនមុខលេងទូរស័ព្ទ ហើយត្រូវអតិថិជនមួយចំនួនថតរូបបង្ហោះតាមហ្វេសប៊ុក ។
មិនមានការបញ្ជាក់ថា តើហាងទំនិញនោះមានទីតាំងស្ថិតនៅកន្លែងណាទេក្នុងប្រទេសចិន? ទោះជាយ៉ាងណាក្តីនៅប្រទេសចិនមានផ្នែកលក់ដូរជាច្រើនទាក់ទាញអតិថិជនតាមរយៈនារីសិចស៊ី ៕




Leave a Comment