សុខៗបាក់ស្រុតចុះមក រត់អត់ទាន់ទេ

កំណត់ហេតុ ខ្មែរសែរញួ ថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៦:៤២ (05-10-2016 16:42) រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​កាលពី​វេលា​ម៉ោង០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៥ ​តុលា នេះ មាន​ករណី​បាក់​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ ឬ​ហៅ​ថា វ៉េ​រ៉​ង់​ដារ កម្ពស់​ជាង​៣​ម៉ែត្រ ​ធ្លាក់​ចុះ​មក​ក្រោម​សង្កត់ កម្មករ​ផ្សារ​ដំបូលផ្ទះ​ម្នាក់​ដាច់​ករ​.​ជើង​ម្ខាង និង​ម៉ូតូ​ចំនួន​៣​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៧៧ ​​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ប្រភព​ឱ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះអ៊ុំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​មេធាវី ស្នាក់​នៅ​ទីតាំង​កើតហេតុ​​ ។ សាក្សី​នៅ​កន្លែង​កើតហេតុ​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​កម្មករ​មួយ​ក្រុម​គ្នា៤ ទៅ៥​នាក់ បាន​លើក​ទៅ​លើ​ដំបូង​ផ្ទះ ដើម្បី​ផ្សារ​ដំបូល និង​ធ្វើ​ទោរ​សម្រាប់​បង្ហូរទឹក ដោយ​អ្នកខ្លះ​ឡើង​ជាន់​លើ សំ​យ៉ាប​ខាងលើ ។ រំពេច​នោះ​សំ​យ៉ាប​ផ្ទះ​ស្រាប់តែ​បាក់​ធ្លាក់​ចុះ​មក​ក្រោម​ភ្លាម​ៗ​តែ​ម្តង បណ្តាល​អោយ ធ្លាក់​សង្កត់​លើ កម្មករ​ម្នាក់​ដែល​រង​ចាំ​នៅ​ក្រោម​ខាង ដាច់​ករ​.​ជើង​ម្ខាង និង​ម៉ូតូ​ចំនួន៣​គ្រឿង​ដែល​ដាក់ នៅ​ខាង​មុខ​ផ្ទះ ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ក្រោយ​ពេល​កើតហេតុ ម្ចាស់ផ្ទះ បាន​ដឹក​ជន​រង​គ្រោះ តាម​ម៉ូតូ​ធម្មតា​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ចំណែក​វ៉េ​រ៉​ង់​ដារ ដែល​ធ្លាក់ ត្រូវ​បាន​ទំនាក់ទំនង​ទៅ​ខាង រថយន្ត​ស្ទូច​អោយមក​ស្ទូច​ចេញ​ភ្លាម​ៗផង​ដែរ ។ សូម​បញ្ជាក់​ថា ការ​បាក់​សំ​យ៉ាប​ផ្ទះ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី ការ​សង​សាង់​គ្មាន​បទដ្ឋាន​គ្រឹះ​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស ដោយ​ម្ចាស់ផ្ទះ​ពុំ​បាន​ដាក់​បញ្ចូល​ឆ្អឹង​ដែក​រឹង​មាំ​ពី​ខាងក្នុង​សំ​យ៉ាប ឬ​សង់ ជើង​ទម្រ ដើម្បី​ទ្រ​នូវ​ទម្ងន់​របស់​វា​អោយ​បាន​ល្អ ជា​ហេតុ​ធ្វើ​អោយ​សំ​យ៉ាប​ងាយ​នឹង​រង​ការ​បាក់​ផុយ ធ្លាក់​ខូចខាត​តែ​ម្តង ជាក់ស្តែង​ដូចនេះ​ពេល​នេះ ៕
ប្រភព ដកស្រង់៖​​ https://kohsantepheapdaily.com.kh/article/152064.html








No comments

Powered by Blogger.