ការបាញ់ប្រហារនៅកន្លែងបោះឆ្នោតក្រុង Azusa រដ្ឋ California

នៅកន្លែងបោះឆ្នោតក្រុង Azusa រដ្ឋ Californiaកាលពីថ្ងៃអង្គារម្សិលមិញនេះ ការបាញ់ប្រហារមួយបានកើតមានឡើងដោយបណ្តាលឲមានអ្នកស្លាប់បាត់បង់ជីវិតម្នាក់ និងរបួស ២នាក់។
បើតាមសមត្ថកិច្ចបានឲដឹងថា អ្នកដែលប្រើប្រាស់អាវុធបាញ់ប្រហារនៅទីនោះគឺជាស្ត្រីម្នាក់ ប៉ុន្តែគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ហើយប្រហែលជាអាចមានគ្នីគ្នារបស់គេម្នាក់ទៀតជាបុរសផងដែរដោយពួកគេទាំង ២នាក់បានរត់ចូលទៅសម្ងំក្នុងផ្ទះមួយក្នុងក្រុងនោះ។ ក្នុងការបាញ់ប្រហារនេះធ្វើឲមានជនរងគ្រោះចំនួន២ នាក់ជាស្ត្រីត្រូវរបួសហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងមានម្នាក់ទៀតមិនស្គាល់ភេទច្បាស់ព្រោះតែសមត្ថកិច្ចមើលឃើញតែពីចម្ងាយ ហើយត្រូវបានគេសង្ស័យថាស្លាប់បាត់បង់ជីវិតទៅហើយ។
បើមកទល់នឹងពេលនេះ សមត្ថកិច្ចបានបាញ់តទល់វិញហើយជាហេតុធ្វើឲមានការផ្ទុះអាវុធទៅមកដោយសមត្ថកិច្ចបាននឹងកំពុងតែខិតខំតាមស៊ើបមើលបន្តទៅទៀតក្រែងលោមាននៅសល់ ឬនៅមានជនរងគ្រោះ និងចំណាប់ខ្មាំងផ្សេងៗទៀតនៅក្នុងផ្ទះនោះ៕
1478652012095
ប្រភព៖​ ខ្មែរណូត

No comments

Powered by Blogger.