ក្រឡាប់ទៀតហើយ! រថយន្តដឹកកម្មករក្រឡាប់ផ្ញារជើង របួសមនុស្សធ្ងន់ស្រាលជាច្រើននាក់
កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅក្នុងតំបន់7NG ភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វេលាម៉ោង ១៩:១០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។
អ្នកបានឃើញហេតុការណ៍បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយសារតែរថយន្តដឹកកម្មករបើកមិនគោរពច្បាប់វ៉ាជែងគ្នា ដោយមានការធ្វេសប្រហែស បណ្តាលឱ្យក្រឡាប់រងរបួសកម្មករចំនួន១២នាក់ (របួសធ្ងន់២នាក់ និងស្រាល ១០នាក់)។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ទាំង១២នាក់ផងដែរ។
Leave a Comment