Huawei ផ្តល់អាំងប៉ាវជាទឹកប្រាក់សុទ្ធសរុប 20,000 ដុល្លា ទូទាំងប្រទេសកម្ពុជា ក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន

ភ្នំពេញ៖ ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០១៧ ភ្លាម ក្រុមហ៊ុន Huawei ត្រៀមអាំងប៉ាវជាទឹកប្រាក់សរុបជាង ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាកាដូអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីចិន ដល់អតិថិជិនដែលជាវស្មាតហ្វូនគ្រប់ម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតអស់ពីស្តុក។ ការផ្តល់ជូនពិសេសនេះ ត្រូវបានធ្វើឡើង ទូទាំងប្រទេសកម្ពុជា នៅតាមបណ្តាហាងលក់ទូរសព្ទនានាដែលមានស្លាកសញ្ញា Huawei និង ភ្ញាក់ងារលក់របស់ Huawei ដែលមានមានសុពលភាព ចាប់ពីថ្ងៃទី ១១ មករា ឆ្នាំ ២០១៧ រហូតដល់អាវប៉ាវអស់ពីស្តុក ដើម្បីផ្តល់លាភសំណាងរបស់អតិថិជន ដែលជាវស្មាតហ្វូនរាល់ម៉ូដែលណាមួយរបស់ Huawei សម្រាប់ដើមឆ្នាំ២០១៧ និងរដូវកាល15978247_656727581165345_833125406_nបុណ្យចូលឆ្នាំចិនប្រពៃណីចិន។
លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីឆ្លើយតប ចំពោះការគាំទ្រពីសំណាក់អតិថិជននាពេលកន្លងមក ក្រុមហ៊ុន Huawei តែងតែគិតគូរនិងស្វែងរកអ្វី ដែលថ្មីប្លែកជានិច្ចសម្រាប់អតិថិជនរបស់ខ្លួន។ តួយ៉ាងសម្រាប់ឱកាសដើមឆ្នាំថ្មី និងរដូវកាល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន Huawei បានត្រៀមអាងប៉ាវពិសេសដែលមានទឹកប្រាក់រហូតដល់ទៅ ២០០ដុល្លារ សរុបជាង ២០០០០ដុល្លារ រាល់ការជាវស្មាតហ្វូន ហួវៃ គ្រប់ម៉ូដែលជាមួយតម្លៃ ដ៏ភ្ញាក់ផ្អើល និង កាដូសន្ធឹកសន្ធាប់។
15978518_656727574498679_1870903107_n
ដើម្បីទទួលបានតម្លៃដ៏ភ្ញាក់ផ្អើល កាដូសន្ធឹកសន្ធាប់ និងអាំងប៉ាវពិសេសពីក្រុមហ៊ុន Huawei ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ អតិថិជនទាំងអស់គ្រាន់ជាវស្មាតហ្វូន និងថេប្ល៊េតណាមួយរបស់ Huawei នៅគ្រប់ហាងលក់ទូរសព្ទដែលមានភ្នាក់ងាររបស់ Huawei និងហាងដែលមានស្លាកសញ្ញា Huawei។
អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមក ហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh
សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖
Facebook: HYPERLINK “http://facebook.com/HuaweiDevicefacebook.com/HuaweiDevice
Twitter: HYPERLINK “http://twitter.com/HuaweiDevicetwitter.com/HuaweiDevice
YouTube: HYPERLINK “http://youtube.com/HuaweiDeviceyoutube.com/HuaweiDevice
Instagram:HYPERLINK “https://instagram.com/huaweiconsumerhttps://instagram.com/huaweiconsumer
Contact:
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06
អ៊ីមែល៖ ngo.menghourng@huawei.com
15995608_656749934496443_1690198854_n15995594_656749921163111_715077534_n15978773_656749927829777_1143536473_n

No comments

Powered by Blogger.