ប្រទះឃើញពស់យក្សមួយក្បាល ទំងន់៤០០គីឡូ
ថ្មីៗនេះនៅប្រទេសប្រេស៊ីល សត្វពស់យក្សដ៏ធំសម្បើមមួយក្បាលត្រូវបាន គេរកឃើញនៅក្នុងរូងភ្នំមួយក្បែរទន្លេពេល ដែលគេចោះភ្នំនោះត្រៀមនឹងសាងសង់ ទំនប់វារីអគ្គីសនី។ បើតាមសម្តីអ្នកដែលធ្វើការនោះបានឲ្យដឹងថា សត្វពស់មួយក្បាលនេះមានប្រវែង ៣៣ហ្វីត ហើយមានទម្ងន់ធ្ងន់មហិមាណាស់រហូតដល់ទៅ ៤០០គីឡូក្រាមឯណោះ។

ពេលចាប់បានហើយ គេយកច្រវាក់ដែកមកព័ទ្ធពស់មួយក្បាលនេះ ហើយយកម៉ាស៊ីនស្ទូចលើកឡើងទើបរួច ហើយគេក៏បានថតរូបពស់នេះបង្ហោះពេញបណ្ដាញសង្គមធ្វើឲ្យ ផ្អើលអស់អ្នកឯទៀត ព្រោះតែពស់នេះវាធំជ្រុលមិនដែលមានពីមុនមក។ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាផ្តល់ជាមតិថា ពស់ធំអស្ចារ្យរបៀបនេះមានអាយុយ៉ាងហោចណាស់ក៏រយឆ្នាំជាងនោះដែរ ដូចនេះហើយគួរតែយកវាទៅដាក់កន្លែងណាមួយឲ្យគេអភិរក្សទើបជាការល្អ។
ប៉ុន្តែអ្នកផ្សេងទៀតគេបានផ្តល់ជាមតិផ្សេងវិញដោយនិយាយថា ពស់នេះគឺទុកមិនបាននោះទេត្រូវតែឆាប់សម្លាប់វាចោលទៅ បើទុកយូរ ឬព្រលែងវាចូលព្រៃវិញគឺអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកឯទៀតបាន។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ពីព័ត៌មានពស់នេះនោះទេថា តើត្រូវបានគេសម្លាប់ ឬក៏រក្សាទុក។
ប្រភព ៈ http://www.khmer-note.com/news/16329
Leave a Comment