ស្តែងៗវិដេអូមុននិងក្រោយបុរសពីរនាក់លង់ទឹកស្លាប់ នៅស្ពានអូរក្រាំងអំបិល ជាប់ផ្លូវជាតិលេខ៤​! មុននឹងស្លាប់ពួកគេនិយាយខុសអ្វីខ្លះ…? ពេលលោតទឹកមានប្រផ្នូលអ្វីខ្លះ? សូមចុចទស្សនាវិដេអូទាំងអស់គ្នា!

កំពង់ស្ពឺ÷ នេះជាវិដេអូពិតៗនឹងស្តែងៗដែលបុរសម្នាក់បានថត ខណះកំពុងញាំអីលេងជាមួយមិត្តភក្តិពីរនាក់ទៀត ស្រាប់តែបុរសពីរនាក់ទៀតបានចុះទៅលេងទឹក តែមិនបានប្រយ័ត្នក៏ត្រូវកម្លាំងទឹកអូសធ្វើឲ្យហែលមិនរួច។ តាមរយះការ Post របស់ផេក ឆន្ទៈយុវជនដើម្បីបុព្វហេតុជាតិ បានឲ្យដឹងថាពួកគេបានលង់ទឹកស្លាប់ទាំងពីរនាក់ សពបានរកឃើញមួយ និងបាត់មួយ។download
គួរបញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅស្ពានអូរក្រាំងអំបិល ភូមិស្លា ស្រុកសំរោងទង ជាប់ផ្លូវជាតិ៤ ហើយម្ចាស់ផេក ឆន្ទៈយុវជនដើម្បីបុព្វហេតុជាតិ ក៏បានបង្ហោះចោទជាសំនួរថាមុននឹងស្លាប់តើគេនិយាយខុសអ្វីខ្លះ…?
ពេលលោតទឹកមានប្រផ្នូលអ្វីខ្លះ? សូមឲ្យទស្សនាវិដេអូទាំងអស់គ្នា! យ៉ាងណាមិញខ្មែរណូតសូមចូលរួមសោកស្តាយចំពោះបុរសពីរនាក់ដែលបានលង់ទឹកស្លាប់ផង សង្ឃឹមថាបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នពេលចុះទៅលេងទឹក ព្រោះអាចមានគ្រោះថ្នាក់ដោយមើលមិនឃើញ៕




ប្រភព៖http://komsan.khmer-note.com/article/7226

No comments

Powered by Blogger.